ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត

ក្រុមអ្នកគ្រប់គ្រងរបស់យើង

ក្រុមការងាររបស់យើងទាំងមូលគឺជាគ្រឹះនៃក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ។ វគ្គបណ្ដុះបណ្ដាលរបស់យើងមានឯកទេសយ៉ាងខ្ពស់ដើម្បីធានានៅតែរួបរួមគ្នាឆ្ពោះទៅគោលដៅនៃការពេញចិត្តរបស់អតិថិជន ។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ · 21 Aug 2026

 ជីវប្រវត្តិនៃការគ្រប់គ្រង និងក្រុមបច្ចេកទេស

 

ក្រុមការងាររបស់យើងទាំងមូលគឺជាគ្រឹះនៃក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ។ វគ្គបណ្ដុះបណ្ដាលរបស់យើងមានឯកទេសយ៉ាងខ្ពស់ដើម្បីធានានៅតែរួបរួមគ្នាឆ្ពោះទៅគោលដៅនៃការពេញចិត្តរបស់អតិថិជន ។

លោក លាង ឡុង

ជាប្រធានក្រុមប្រឹក្សាភិបាល

 

លោក លាង ឡុង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត គឺជាម្ចាស់ភាគហ៊ុន និងជាស្ថាបនិក ។ គាត់មានបទពិសោធន៏ជាង១២ឆ្នាំ នៅក្នុងវិស័យធនាគារដែលបានចាប់ផ្តើមការងារប្រកបដោយវិជ្ជាជីវៈរបស់គាត់ជាមួយក្រុមហ៊ុនអន្តរៈជាតិ និងក្នុងស្រុកជាច្រើន។

 

លោក ឡុង បានចូលរៀននៅសាលាពាណិជ្ជកម្មដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ជាអ្នកកាន់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចជំនាញការគ្រប់គ្រងហិរញ្ញវត្ថុ ។ គាត់ក៏កាន់សញ្ញាប័ត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ និងបានបញ្ចប់ថ្នាក់សញ្ញាប័ត្រពីសាកលវិទ្យាល័យធនាគារ ផ្នែកភាសាបារាំង-អង់គ្លេសនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយគាត់ក៏ជាអ្នកកាន់សញ្ញាបត្រឯកទេសជំនាញអចលនទ្រព្យដែលបានទទួលស្គាល់ដោយអន្តរជាតិហៅកាត់ថា CIPS ពីវិទ្យាស្ថាន CIPS របស់សហរដ្ឋអាមេរិកផងដែរ ។ នៅក្នុងវិស័យធុរកិច្ចនៃកំណត់ត្រារបស់ធនាគារជាមួយនឹងបទពិសោធន៍នៃការវិភាគឥណទានលោកបានធ្វើការ និងដោះស្រាយជាមួយអ្នកផ្តល់សេវាកម្មអចលនទ្រព្យជាច្រើននៅប្រទេសកម្ពុជា ដែលជម្រុញគាត់បង្កើតក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ជាមួយការប្តេជ្ញាចិត្តខ្ពស់ចំពោះក្រមសីលធម៌ និងវិជ្ជាជីវៈក្នុង      វិស័យអចលនទ្រព្យ យ៉ាងពេញលេញ ហើយធ្វើអោយគាត់មានគុណសម្បត្តិពិសេសឱ្យក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត កំណត់យកជំហានឆ្ពោះទៅមុខជាមួយគូរប្រកួតប្រជែងយ៉ាងស្វិតស្វាញ ។

លាង សៀងម៉េង

អ្នកច្បាប់

លោក លាង សៀងម៉េង ដែលជាប្រធានប្រតិបត្ដិការទទួលបន្ទុកនៃការគ្រប់គ្រងប្រតិបត្តិការទាំងមូលក្នុងក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ដែលមានភារកិច្ចត្រួតពិនិត្យកិច្ចការទូទៅ និងកែសម្រួលរាល់កិច្ចការរបស់ក្រុមហ៊ុននេះ ជាមួយនឹងចំណេះដឹងទូលំទូលាយផ្នែកច្បាប់ និងបទពិសោធន៍តាំងពីឆ្នាំ២០១៣ នៅក្នុងឧស្សាហកម្មអចលនទ្រព្យ ។ លោក សៀង   ម៉េង បានចូលរួមធ្វើសេចក្តីព្រៀងនិងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងទាក់ទងនឹងការទិញ លក់ និងជួលអចលទ្រព្យ ពិនិត្យការផ្តល់ដីធ្លីដែលជាជម្រើសសម្រាប់ទិញ លក់ & ជួល និងការផ្តល់ប្រឹក្សាដល់អតិថិជនលើបញ្ហាច្បាប់ជាច្រើនដូចជាកិច្ចសន្យាពាណិជ្ជកម្ម កិច្ចព្រមព្រៀងបទប្បញ្ញត្តិ ជាពិសេសបញ្ហាអចលនទ្រព្យកើតមានជាច្រើន ដែលបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍អចលនទ្រព្យកន្លងមក ។ លោក សៀងម៉េង ទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យច្បាប់អន្តរជាតិ និងធុរកិច្ច នៃសាធារណរដ្ឋកូរ៉េខាងត្បូង ហៅកាត់ថា TLBU និងបរិញ្ញាបត្រ បច្ចេកវិទ្យាផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាអ្នកកាន់បរិញ្ញាបត្រភាសារអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។

ជួន សុខហៀង
BBA

លោក ជួន សុខហៀង មានតួនាទីជា មន្ត្រីវាយតម្លៃជាន់ខ្ពស់នៃ ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ។ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបានសញ្ញាប័ត្រផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈពីវិទ្យាស្ថានធុរកិច្ចអន្តរជាតិ។ លោក សុខឃាង បានបញ្ចប់វគ្គសិក្សាជំនាញអចលនទ្រព្យជាច្រើនមុខជំនាញ ជំនាញគ្រប់គ្រងដីធ្លី និង ការគ្រប់គ្រងដីធ្លីក្នុងវិស័យសេវាកម្មវាយតម្លៃ ហើយក៏ជាអ្នកទទួលបន្ទុកសំណុំរឿងពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុ តុលាការ និងវិស័យឯកជនដទៃទៀត។ គាត់រៀបចំធ្វើឱ្យតម្លៃដែលអាចប្រៀបធៀបបាននៃទ្រព្យសម្បត្តិដែលស្រង់យកមកបានរួចយកមកផ្ទៀងផ្ទាត់ ដែលបានត្រួតពិនិត្យទាំងអស់ដើម្បីដាក់ផ្ទៀងផ្ទាត់ជាមួយអ្នកគ្រប់គ្រងសវនកម្ម ប្រតិបត្តិការ និងគ្រប់គ្រងមូលដ្ឋានទិន្នន័យរួមបញ្ចូលទាំងអស់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីផ្ទៀងផ្ទាត់ សម្រាប់ប្រសិទ្ធភាពនៃក្រុមហ៊ុន។ គាត់ចាប់ផ្តើមការងារដំបូងរបស់គាតជាមួយយើងពីមន្រ្តីអចលនទ្រព្យ មន្រ្តីវាយតម្លៃ ហើយបច្ចុប្បន្នត្រូវបានតំឡើងឋានៈជាមន្រ្តីវាយតម្លៃជាន់ខ្ពស់។

ជឹង ម៉េងឈ័ង
ហិរញ្ញវត្ថុ និងធនាគារ

លោក ជឹង ម៉េងឈ័ង គឺជា អនុប្រធាននាយកដ្ឋានប្រតិបត្តិការ នៃក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ន័រតុន ។ លោក ម៉េងឈ័ង ទទួលបានបទពិសោធន៍ការងារ ជាមួយការអនុវត្តឧស្សាហកម្មអចលនទ្រព្យតាំងពីឆ្នាំ២០១៧មក ដែលបានទទួលការបណ្តុះបណ្តាល និងទទួលបានជោគជ័យយ៉ាងល្អ និងបានបញ្ចប់វគ្គសិក្សាជំនាញអចលនទ្រព្យជាច្រើនពីសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថូ និងផ្សេងៗទៀត ។ គាត់
មានបទពិសោធន៍ជាង ៦ ឆ្នាំទាក់ទងនឹងភ្នាក់ងារអចលនទ្រព្យ និងការអនុវត្តការវាយតម្លៃ។ គាត់គឺជាអ្នករៀបចំទុកដាក់ទិន្នន័យ និងសម្រាប់ស្រង់យកមក រួចយកមកផ្ទៀងផ្ទាត់ ដែលបានត្រួតពិនិត្យទាំងអស់ដើម្បីដាក់ផ្ទៀងផ្ទាត់ជាមួយអ្នកគ្រប់គ្រងសវនកម្ម ប្រតិបត្តិការ និងគ្រប់គ្រងមូលដ្ឋានទិន្នន័យរួមបញ្ចូលទាំងអស់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់សម្រាប់ប្រសិទ្ធភាពនៃក្រុមហ៊ុន។ គាត់ចាប់ផ្តើមការងារដំបូងរបស់គាត់ជាមួយក្រុមហ៊ុន អាយ រៀល អ៊ីស្ទេតជាជាមន្រ្តីផ្នែកអចលនទ្រព្យហើយបច្ចុប្បន្នត្រូវបានតំឡើងឋានៈជាមន្រ្តីជាន់ខ្ពស់ផ្នែកប្រតិ្តបត្តិការ។

លាង បញ្ញា
វិស្វករ

លោក លាង បញ្ញា ជាវិស្វករផ្នែកបច្ចេកទេស ដែលជាប្រធានក្រុមនៃអ្នកចុះត្រូតពិនិត្យផ្ទាល់ និងស្រាវជ្រាវតាមតំបន់របស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ។ ក្នុងនាមជាអ្នកកាន់បរិញ្ញាបត្រវិស្វករផ្នែកវិស្វកម្មឧស្សាហកម្ម និងមេកានិកមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)លោក បញ្ញា បានបញ្ចប់គម្រោងជាច្រើននៅតាមបណ្តាខេត្តនានាក្នុងនាមជាអ្នកបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍ ការផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទ រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឃុំព្រែកតាមាក់ គម្រោងរដ្ឋាករទឹកស្វ័យតសៀមរាប ដែលរៀបចំ និងឧបត្ថម្ភដោយធនាគារពិភពលោកតាមរយះនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ (DRWS) និងនាយកដ្ឋានថែទាំសុខភាពជនបទ (HRDC) នៃក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាមួយនឹងក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត គាត់បានហ្វឹកហាត់លើគ្រប់ផ្នែកក្នុងវិសយ័អចលនទ្រព្យទាំងស្ថាប័នក្នុងស្រុក និងអន្តរជាតិ រួមនិងការដោះស្រាយផ្សេងៗជាមួយនិងអ្នកបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននានាក្នុងតំបន់ និងក្រៅប្រទេសផងដែរ ។

ម៉េង អេដែត

MBA

លោក ម៉េង អេដែត ប្រធានផ្នែកព័ត៌មានវិទ្យា ជាប្រធានក្រុមអភិវឌ្ឍន៍  គេហទំព័រ និងជាអ្នកសរសេរកម្មវិធីសម្រាប់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ។ ទទួលសញ្ញាបត្របរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងសាស្ត្រាចារ្យ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យា IIC។ លោក អេដែត បានបញ្ចប់គម្រោងជាច្រើនដោយជោគជ័យក្នុងវិស័យអភិវឌ្ឍន៍គេហទំព័រ អ្នករចនា និងអ្នកសរសេរកម្មវិធីផ្នែកគ្រប់គ្រងអចលនទ្រព្យ ការគ្រប់គ្រងរមណីយដ្ឋាន សណ្ឋាគារ និងការគ្រប់គ្រងភោជនីយដ្ឋាន។ ជាមួយនឹង ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត គាត់បានទទួលការបណ្តុះបណ្តាលលើការអនុវត្តអចលនទ្រព្យទាំងនៅក្នុងស្ថាប័នក្នុងស្រុក និងអន្តរជាតិ និងដោះស្រាយជាមួយអ្នកអភិវឌ្ឍន៍ អ្នកវាយតម្លៃ និងអចលនៈទ្រព្យ។ គាត់ធ្វើឱ្យតម្លៃនៃការផ្សះផ្សារ នៃទ្រព្យសម្បត្តិដែលបានត្រួតពិនិត្យទាំងអស់ដើម្បីផ្ទៀងផ្ទាត់ជាមួយអ្នកគ្រប់គ្រងសវនកម្ម និងគ្រប់គ្រងទិន្នន័យរួមបញ្ចូលទាំងអស់នៃអចលនទ្រព្យជាង
៥០០,០០០ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំសម្រាប់ប្រសិទ្ធភាពនៃមូលដ្ឋានទិន្នន័យ។

លាង ហុងម៉េង 
ទន្តពេទ្យ

លោក លាង ហុងម៉េង ជាជំនួយការនាយក គាត់ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកទន្តពេទ្យនៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាក្រហម)។ លោក ហុងម៉េង ជាជំនួយការទទួលបន្ទុកចាប់តាំងពីថ្ងៃបង្កើតក្រុមហ៊ុនមកម្លេះ ដែលគាត់ទទួលបានបទពិសោធន៍ការងារជាមួយឧស្សាហកម្មអចលនទ្រព្យនេះចាប់តាំងពីឆ្នាំ ២០១២ ដែលជាការងារដែលបានចាប់ផ្តើមដំបូង របស់គាត់ជាមួយភ្នាក់ងារអចលនទ្រព្យ ជាមន្រ្តីប្រតិបត្តិការ។ បច្ចុប្បន្ននេះគាត់ទទួលបានមុខតំណែងសម្រាប់ប្រតិបត្តិការទាំងអស់នៃសេវាកម្មជាក់ស្តែងក្នុងនាមក្រុមហ៊ុនពេលលោកនាយកជាប់ភារៈកិច្ច។

ទុំ ម៉ារី
បរិញ្ញាបត្រគណនេយ្យ

កញ្ញា ទុំ ម៉ារី មានតួនាទីជាមន្ត្រីជាន់ខ្ពស់នាយករងនាយកដ្ឋានប្រតិបត្តិការរបស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត។ គាត់ជាអ្នកកាន់ បរិញ្ញាបត្រគណនេយ្យ និងសវនកម្ម ពីវិទ្យស្ថានពានិជ្ចសាស្រ្តជាតិ(National Institute of Business)។ កញ្ញា ម៉ារី ទទួលបានការងារតាំងពីឆ្នាំ ២០២១ មានបទពិសោធន៍ការងារជាមួយនឹងការអនុវត្តក្នុងឧស្សាហកម្មអចលនទ្រព្យ។ កញ្ញាចាប់ផ្តើមការងារដំបូងជាមួយក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ពីមន្ត្រីរដ្ឋបាលនិងគណនេយ្យហើយបច្ចុប្បន្នត្រូវបាន តំឡើងឋានៈជាអនុប្រធាននាយកដ្ឋានប្រតិបត្តិការ។ ក្នុងកំឡុងពេលបម្រើការងារជាមួយ អាយ រៀល អ៊ីស្ទេតគាត់បានទទួលការបណ្តុះបណ្តាលជំនាញជាច្រើនពីអ្នកផ្តល់សេវាកម្មអចលនទ្រព្យ និងទទួលបានពានរង្វាន់ជើងឯកជាច្រើនផងដែរ។

ស៊ីម ពិសិទ្វ

មន្ត្រីវាយតម្លៃជាន់ខ្ពស់

លោក ស៊ីម ពិសិទ្វ មន្ត្រីវាយតម្លៃជាន់ខ្ពស់របស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ដែលជាអ្នកទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ពិសិដ្ឋ ទទួលបានបទពិសោធន៍ការងារក្នុងឧស្សាហកម្មអចលនទ្រព្យតាំងពីឆ្នាំ២០១៨ ធ្វើជាអ្នកវាយតម្លៃអចលនទ្រព្យប្រកបដោយជំនាញវិជ្ជាជីវៈក្នុងវិស័យសេវាកម្មវាយតម្លៃ លោកក៏ទទួលបន្ទុកសំណុំរឿងពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុ តុលាការ និងវិស័យឯកជនជាច្រើនផ្សេងទៀត។ គាត់គឺជាអ្នករៀបចំទុកដាក់ទិន្នន័យ និងសម្រាប់ស្រង់យកមក រួចយកមកផ្ទៀងផ្ទាត់ ដែលបានត្រួតពិនិត្យទាំងអស់ដើម្បីដាក់ផ្ទៀងផ្ទាត់ជាមួយអ្នកគ្រប់គ្រងសវនកម្ម ប្រតិបត្តិការ និងគ្រប់គ្រងមូលដ្ឋានទិន្នន័យរួមបញ្ចូលទាំងអស់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់សម្រាប់ប្រសិទ្ធភាពនៃក្រុមហ៊ុន។លោក ពិសិដ្ឋ បានទទួលការបណ្តុះបណ្តាល និងទទួលបានជោគជ័យយ៉ាងល្អបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យជាច្រើនពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។