ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត

ដៃគូ និងកំណត់ត្រារបស់យើងខ្ញុំ

ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូននូវសេវាកម្មអចលនទ្រព្យជាច្រើនដល់អតិថិជន។ យើងផ្តល់សេវាជាឈ្មួញកណ្តាលយ៉ាងពេញលក្ខណៈ សេវាប្រឹក្សាយោបល់អចលនទ្រព្យ (គម្រោងទីផ្សារទិញ លក់ និងជួល) និងសេវាកម្មវាយតម្លៃនៅក្នុងប្រទេសកម្ពុជាជាមួយនឹងបទពិសោធន៍ក្នុងការកំណត់តម្លៃអចលនទ្រព្យ ប្រឹក្សាយោបល់លើការវិនិយោគអចលនទ្រព្យ ការគ្រប់គ្រង និងការរៀបចំទ្រព្យសកម្ម និងអាជីវកម្មមានដូចខាងក្រោម

ធ្វើបច្ចុប្បន្នភាពចុងក្រោយ · 21 Aug 2026

ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូននូវសេវាកម្មអចលនទ្រព្យជាច្រើនដល់អតិថិជន។ យើងផ្តល់សេវាជាឈ្មួញកណ្តាលយ៉ាងពេញលក្ខណៈ សេវាប្រឹក្សាយោបល់អចលនទ្រព្យ (គម្រោងទីផ្សារទិញ លក់ និងជួល) និងសេវាកម្មវាយតម្លៃនៅក្នុងប្រទេសកម្ពុជាជាមួយនឹងបទពិសោធន៍ក្នុងការកំណត់តម្លៃអចលនទ្រព្យ ប្រឹក្សាយោបល់លើការវិនិយោគអចលនទ្រព្យ ការគ្រប់គ្រង និងការរៀបចំទ្រព្យសកម្ម និងអាជីវកម្មមានដូចខាងក្រោម:

 

កំណត់ត្រារបស់យើង ព្រឹត្តិការណ៍ និង ភាពជាដៃគូរ

 

1.    សេវាកម្មទិញ - លក់ ជួល និង នាយកដ្ឋានស្រាវជ្រាវ

 

យើងបានជ្រើសរើសអចលនទ្រព្យដែលបានធ្វើកិច្ចសន្យាផ្តាច់មុខ និងការបញ្ចូលទិន្នន័យដែលបានលក់នៅរាជធានីភ្នំពេញ និងបណ្តាលខេត្តចាប់តាំងពីឆ្នាំ២០១២មក ហើយអចលនទ្រព្យដែលបានជោគជយ័ភាគច្រើនគឺជាប្រភេទអចលនទ្រព្យទទួលសិទ្ធិផ្តាច់មុខដែលយើងបានកត់ត្រា និងបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យរបស់យើងជារៀងរាល់ថ្ងៃ ហើយក៏មានសកម្មភាពកត់ត្រាអ្នកទិញ-លក់ និងជួលយ៉ាងសកម្មដែលជាផ្នែកមួយខុសពីដៃគូប្រកួតប្រជែងរបស់យើង ។
ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ជាម្ចាស់ និងជាអ្នករក្សាទុកនូវទិន្នន័យនៃអ្នកទិញ / អ្នកលក់ / អ្នកវិនិយោគអចលនទ្រព្យជាង៣ម៉ឺនកន្លែងដែលត្រូវបានគេផ្លាស់ប្ដូរនិងកំណត់តាមគោលបំណងសម្រាប់ក្រុមអ្នកទិញ-លក់លំនៅដ្ឋានចាស់ និងថ្មីៗផងដែរ ។
ប្រព័ន្ធទិន្នន័យនេះត្រូវបានភ្ជាប់បណ្តាញទៅឈ្មួញកណ្តាលរបស់យើងនៅទូទាំងប្រទេសកម្ពុជាជាពិសេសទីក្រុងភ្នំពេញដោយផ្តល់ជូននូវវេទិកាផ្សាយផ្ទាល់សម្រាប់ប្រតិបត្តិការនៅទូទាំងប្រទេស ។
Google Earth Prices Point ត្រូវបានគេចង្អុលបង្ហាញ និងរក្សាបាននូវអចលនទ្រព្យជាង៥០,០០០ ដែលបានកត់សម្គាល់ថាជាសេវាកម្មវាយតម្លៃនៃនាយកដ្ឋានស្រាវជ្រាវ និងនាយកដ្ឋានសេវាកម្មវាយតម្លៃរបស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេតចាប់តាំងពីឆ្នាំ២០១២មក ហើយក៏មានតម្លៃបង់ពន្ធគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។
២០១២
២០១៣
២០១៤
២០១៥
២០១៦
២០១៧
២០១៨
២០១៩
២០២០
២០២១
២០២២
២០២៣
២០២៤

 

2.    សេវាកម្មវាយតម្លៃ

 

ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេតផ្តល់ជូននូវសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ យ៉ាងពេញលេញហើយឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានមូលដ្ឋាននិងត្រូវបានកត់ត្រានៅក្នុងធនាគារពាណិជ្ជជាច្រើនកន្លងមកនៅក្នុងប្រទេសកម្ពុជានិងស្ថាប័នដទៃទៀត ។

 

សេវាកម្មដែលមានស្រាប់របស់យើងត្រូវបានកត់ត្រាទុកតាមលេខរាងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដូចខាងក្រោម:

 

1.    ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Bank (Cambodia) Plc.)
2.    ធនាគារពាណិជ្ជ ឈីហ្វ(ខេមបូឌា) ម.ក (Chief (Cambodia) Commercial Bank Plc.)
3.    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្មែរឃែភីថល ម.ក (Khmer Capital Microfinance Institution Plc.)
4.    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ (Sambat Finance Plc.)
5.    ធនាគារសហពាណិជ្ជ ក.អ (ហៅកាត់ថា UCB Bank)
6.    ធនាគារ អ៊ូរី Woori Bank (Cambodia) Plc.
7.    ស្ថាប័នមីក្រូហិរញ្ញវត្ថុ ORO  (ORO Microfinance Institution)
8.    ធនាគារ កម្ពុជា អាស៊ី (ហៅកាត់ចា CAB Bank)
9.    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល(Active People’s Microfinance)
10.    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាយលីស (Chailease Royal Finance Plc.)
11.    ធនាគារ មេយប៊ែង Maybank (Cambodia) Plc.
12.    ធនាគារ Industrial Bank of Korea (IBK)
13.    ធនាគារ អេភីឌី Asia-Pacific Development Bank /APD Bank Plc
14.    ធនាគារ ផេនដា ខមមើសល ប៊ែង Panda Commercial Bank Plc
15.    តុលាការខេត្ត-ក្រុង និងក្រុមការិយាល័យមេធាវីជាច្រើន និងស្ថាប័នផ្តល់កម្ចីឯកជននានានៅប្រទេសកម្ពុជា

 

3.    គម្រោងនៃការលក់ ស្រាវជ្រាវ និងធ្វើទីផ្សារ

យើងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលបានប្រើប្រាស់សេវាកម្មរបស់យើងលើគម្រោងលក់ និងធ្វើទីផ្សារដូចជាគម្រោងជាច្រើនយ៉ាងតិច៣០គម្រោងរបស់អតិថិជនក្នុងស្រុកនិងក្រៅប្រទេស។

 

4.    ការចូលរួមរបស់យើងនៅក្នុងពិធីចុះអនុស្សរណៈនៃការការយោគយល់គ្នារបស់សមាគមន៍ CVEA

 

រូបថតជាមួយឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើជាសាក្សីក្នុងការចាប់ផ្ដើមវគ្គសិក្សាថ្នាក់ភ្នាក់ងារចលនវត្ថុ និងការវាយតម្លៃចលនវត្ថុនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

 

4.1 គ្រូបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកនាយករបស់យើងត្រូវបាន អញ្ជើញធ្វើជាអ្នកនិពន្ធសៀវភៅវាយតម្លៃអចលនវត្ថុ ឬជាសាស្រ្តាចារ្យបង្គោលក្នុងចំណោមសមាជិករបស់សមាគមន៍ CVEA ដើម្បីបង្កើតវគ្គសិក្សានេះសម្រាប់និស្សិតសាកលវិទ្យាល័យ សមាគមន៍ និងសាធារណៈជន

 

4.2 គ្រូបង្រៀនក្រៅម៉ោងជាមួយសាលាអចលនទ្រព្យនៅកម្ពុជា

យើងជាអ្នកបង្កើត និងស្ថាបនិកវគ្គសិក្សាថ្នាក់វាយតម្លៃអចលនវត្ថុសម្រាប់សាលាអចលនទ្រព្យនៅកម្ពុជា ដែលបានរៀបចំឡើងនៅ CEO Master Club ឬវិទ្យាស្ថាន CEO។ ខណៈពេលជាសាស្ត្រាចារ្យបង្គោលនោះ ថ្នាក់ដឹងនាំបានផ្តល់កិត្តិយសដល់យើងក្នុងការធ្វើជាទីប្រឹក្សាផងដែរនៅឆ្នាំ២០១៩។

 

4.3 ចាប់ពីឆ្នាំ២០២០នេះតទៅយើងមានការងារក្រៅម៉ោងផ្សេងៗដ៏ទៃទៀតជាសាស្រ្តាចារ្យផ្នែកវាយតម្លៃ និងជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុតាមសាកលវិទ្យាល័យ វិទ្យាស្ថាន សមាគម ធនាគារ និងក្រុមហ៊ុនដទៃទៀតដែលជម្រុញអោយយើងស្វែងយល់យ៉ាងល្អអំពីសេវាកម្មរបស់យើងខ្ញុំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ចំពោះក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យយ៉ាងពេញលេញ។

រូបថតជាមួយថ្នាក់ដឹកនាំនិងអ្នកចូលរួមដែលបានរៀន និងចែករំលែករួមគ្នាជាមួយនាយករបស់យើងខ្ញុំនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល។

 
5.    ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត បានចែករំលែកបទពិសោធន៍ជូនសាធារណៈជន

 

យើងបានចូលរួមជាមួយសមាគមន៍ CVEA នៅក្នុងព្រឹត្តិការណ៍ជាច្រើនក្នុងប្រទេសកម្ពុជាដើម្បីកសាងកិច្ចសហប្រតិបត្តិការ និងចែករំលែកជាមួយសាធារណៈជនរួមទាំងសិក្ខាសាលាស្តីពីវិធីសាស្ត្រវាយតម្លៃអចលនទ្រព្យ ។ ព្រឹត្តិការណ៍ទាំងនោះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈក្នុងការផ្តល់សេវាវាយតម្លៃអចលនទ្រព្យដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់ និងការយល់ដឹងកាន់តែច្រើនអំពីការប្រើប្រាស់សេវាកម្មវាយតម្លៃអចលនទ្រព្យ និងភ្នាក់ងារ ។

6.    កិច្ចប្រជុំរបស់យើងជាមួយធនាគារជាតិនៃកម្ពុជា (NBC)

 

យើងមានសេចក្តីរីករាយក្នុងការជួបជាមួយលោកបណ្ឌិត ខូវ  វុទ្ធី អគ្គនាយករងនៃធនាគារកណ្តាល ធនាគារជាតិនៃកម្ពុជា នៅលើ " ភាពជាដៃគូចែករំលែកចំណេះដឹងពិតប្រាកដនៅលើវិស័យអចលនទ្រព្យឆ្នាំ២០១៨ រវាងក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត និងធនាគារជាតិនៃកម្ពុជា" ។

 

ដោយបានដឹកនាំបេសកកម្មរបស់ខ្លួនឱ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលមានប្រសិទ្ធិភាពបំផុត និងមានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេតបានប្តេជ្ញាចិត្តធ្វើអោយសេវាកម្មអចលនទ្រព្យមានការជឿជាក់ខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មដ៏ទាក់ទាញថ្មីៗ និងប្រសិទ្ធភាពបំផុតនៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់ខ្លួនដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់នូវដំណោះស្រាយអចលនទ្រព្យជូនដល់អតិថិជនគ្រប់ប្រភេទ រួមជាមួយការអភិវឌ្ឍសេវាកម្មអចលនទ្រព្យថ្មីៗបន្ថែមទៀត ។

 

7.    កិច្ចប្រជុំរបស់យើងជាមួយសមាគមន៍ភ្នាក់ងារអចលនទ្រព្យនៅសហរដ្ឋអាមេរិក

 

យើងបានចូលរួមវគ្គសិក្សានៅសមាគមន៍ជាតិភ្នាក់ងារអចលនទ្រព្យនៅសហរដ្ឋអាមេរិក ហៅកាត់ថា NAR និងកិច្ចប្រជុំមួយផ្សេងទៀតជាមួយសមាគមន៍ភ្នាក់ងារអចលនទ្រព្យនៅរដ្ឋកាលីហ្វរញ៉ាល ដើម្បីស្វែងរកកិច្ចសហការនាពេលអនាគតជាមួយក្រុមការងារថ្នាក់ដឹកនាំសមាគមន៍ CVEA ដើម្បីជាការចូលរួមចំណែក និងចែករំលែកវគ្គសិក្សាតាមអ៊ីនធឺណេតស្តីអំពីអ្នកផ្តល់សេវាកម្មអចលនទ្រព្យរួមគ្នាជាមួយបច្ចេកទេសថ្មីៗ និងបែបផែននៃការគ្រប់គ្រងតាមបច្ចេកវិទ្យាទំនើប ដែលជាបច្ចេកទេសគ្រប់គ្រងអតិថិជនចុងក្រោយហៅកាត់ថាប្រព័ន្ធ CRM ។

8.    កិច្ចប្រជុំជាមួយឯកឧត្តម ជា សុផារ៉ា

 

ជារឿយៗយើងមានការប្រជុំគ្នាមួយ ជាមួយឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងមន្រ្តីរដ្ឋាភិបាល លើដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅទូទាំងប្រទេស ការប្រើប្រាស់ដីធ្លី គម្រោងទីក្រុង គម្រោងសាងសង់ និងការដោះស្រាយបញ្ហាជម្លោះប្រើប្រាស់ដីធ្លីជាដើម ។

087337766
ទាក់ទងមកយើង លាក់