យើងជានរណា?
អាយ រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យជាតិ និងអន្តរជាតិ ដែលផ្តល់សេវាកម្មវាយតម្លៃឯករាជ្យជូនទៅដល់គ្រប់អតិថិជនទាំងផ្នែកអាជីវកម្ម សិប្បកម្ម សហគមន៍ ឬស្ថាបន័ហិរញ្ញវត្ថុនិង ផ្នែកច្បាប់។ ទីស្នាក់ការធំរបស់យើងខ្ញុំ ស្ថិតនៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងការិយាល័យដែលផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេស។
យើងខ្ញុំជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលមានសេវាកម្មពេញលេញរួមជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្បីល្បាញ ហើយទទួលបានការគាំទ្រតាមរយៈបទពិសោធន៍របស់យើងដែលមានជាច្រើនឆ្នាំមកហើយ។ យើងខ្ញុំផ្តល់នូវសេវាកម្មជាច្រើន រាប់បញ្ចូលទាំងការវាយតម្លៃអចលនទ្រព្យ ការវាយតម្លៃសំភារៈឧបករណ៍ផ្សេងៗ និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសកម្ម និងអសកម្ម ទីភ្នាក់ងារអចលនទ្រព្យ (ទិញ លក់ & ជួល) និងរៀបចំគម្រោងលើការលក់ និងធ្វើទីផ្សារជូនអតិថិជន ។ ការវាយតម្លៃលើផ្លាកសញ្ញាពាណិជ្ផកម្ម និងការវាយតម្លៃលើប័ណ្ណអាជីវកម្ម ឬ ការវាយតម្លៃទ្រព្យសម្បត្តិ ការវាយតម្លៃអាជីវកម្ម និងការវាយតម្លៃសម្រាប់ផ្នែកធានារ៉ាប់រង ការសិក្សាស្រាវជ្រាវប្រកបដោយលក្ខណៈសុឆន្ទៈ និងមានសេវាកម្មជាច្រើនទៀតផងដែរ។ អតិថិជនរបស់យើងខ្ញុំ មានរាប់បញ្ចូលទាំងក្រុមហ៊ុនសាជីវកម្មធំៗជាច្រើន នៅក្នុងប្រទេស និងសកលលោក មានអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារ ទីភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនច្បាប់ និងក្រុមហ៊ុនគណនេយ្យ និងអង្គការក្រៅរដ្ឋាភិបាល ។ បុគ្គលិករបស់យើងខ្ញុំរួមមាន អ្នកប្រឹក្សាយោបល់ប្រកបដោយបទពិសោធន៍ ជាមួយនឹងជំនាញនិងការយល់ដឹងស៊ីជម្រៅទៅនឹងទ្រឹស្តីនៃការវាយតម្លៃអចលនទ្រព្យដែលត្រូវទិញ លក់ និងជួលសម្រាប់គ្រប់អចលនទ្រព្យដែលអ្នកត្រូវការគ្រប់ប្រភេទ។ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យយើងខ្ញុំ តាំងចិត្តផ្តល់នូវការសន្និដ្ឋាន ដែលមានមូលដ្ឋានអំណះអំណាងច្បាស់លាស់នៅក្នុងរបាយការណ៍វាយតម្លៃដែលបានរៀបចំយ៉ាងត្រឹមត្រូវ និងការផ្តល់ពត៌មានរហ័សទាន់ចិត្ត។
ការការពារផលប្រយោជន៍ៈ ការស្វែងរកការផ្តល់ជំនួយផ្នែកសិទ្ធិ
នៅពេលដែលអ្នកត្រូវធ្វើសេចក្តីសម្រេចចិត្ត អ្នកត្រូវការក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដែលមានបុគ្គលិកប្រកបដោយសីលធម៌វិជ្ផាជីវៈច្បាស់លាស់ ដោយផ្តល់អោយអ្នកនូវការគិតបែបយុត្តិសាស្រ្តឯកទេសផ្នែកគណនេយ្យ និងពន្ធដារ ការវាយតម្លៃអចលនទ្រព្យ និងជាភ្នាក់ងារអចលនទ្រព្យ។ លើសពីនេះ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យយើងខ្ញុំ ប្តេជា្ញតាំងចិត្តយ៉ាងមុតមាំបំពេញតំរូវការផ្នែកសេវាកម្មអោយបានរហ័សទាន់ពេលវេលាទៅតាមកាលបរិច្ឆេទដែលបានកំណត់ជាក់លាក់ ទន្ទឹមនឹងរយៈពេលដែលផ្តល់អោយដោយកម្រិតសេវាកម្មខ្ពស់។ ក្រុមហ៊ុននេះ ផ្តល់នូវការការពារនូវមូលដ្ឋានអំណះអំណាងចំពោះការវាយតម្លៃអចលនទ្រព្យរបស់លោកអ្នកដ៏រឹងមាំ និងជឿទុកចិត្តបាន ដែលនេះជាភាពចាំបាច់នៃការងាររបស់យើងខ្ញុំ។
ការបម្រើសេវាកម្មជូនលោកអ្នករបស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេតយើងខ្ញុំ
· យើងមានបុគ្គលិកដែលពោរពេញទៅដោយបទពិសោធន៍ ដែលមានការបណ្តុះបណ្តាលកម្រិតនៃការយល់ដឹងថ្នាក់ MBAs, BBAs, LL, LL.Bs, Bas, CFAs, CPAs ដែលបញ្ផាក់ពីកម្រិតនៃការយល់ដឹងច្បាស់លាស់នៃនាយកដ្ឋានបុគ្គលិកផ្នែកវាយតម្លៃរបស់យើងខ្ញុំ ហើយយើងខ្ញុំមានវិស្វករដែលផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងកម្រិតនៃតម្លៃប្រកួតប្រជែង ។
· យើងអនុវត្តការងារវាយតម្លៃទាន់សភាពការណ៍ថ្មីៗបំផុតនៃបច្ចេកទេស និងសេដ្ឋកិច្ចដែលជាផ្នែកមួយផ្តល់នូវគុណភាពសេវាកម្មខ្ពស់ ។
· យើងចាត់តាំងអ្នកគ្រប់គ្រងជាន់ខ្ពស់ ដើម្បីត្រួតពិនិត្យរាល់កិច្ចការងារទទួលខុសត្រូវដែលពាក់ព័ន្ធ ។
· ការសន្និដ្ឋាន និងរបាយការណ៍របស់យើងបំពេញទៅតាមស្តង់ដារវិជ្ផាជីវៈដែលពាក់ព័ន្ធហើយ និងមានតំរូវអោយត្រួតពិនិត្យផ្ទៃក្នុងយ៉ាងច្បាស់លាស់ ។
· រាល់កិច្ចការងាររបស់យើងខ្ញុំ តែងតែទទួលបាននូវការអោយតម្លៃខ្ពស់ នៅក្នុងវិស័យអចលនទ្រព្យនេះព្រមទាំងជាភ្នាក់ងារច្បាប់ មានរាប់បញ្ចូលទាំងអន្តរជាតិផងដែរ។
· ក្រុមបុគ្គលិករបស់យើង បានឆ្លងកាត់ការប្រលងប្រជែងទៅតាមស្តង់ដារ ហើយទទួលបានការទទួលស្គាល់នូវលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកវាយតម្លៃអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យដែលមានវិជ្ផាជីវៈត្រឹមត្រូវ ។
· យើងគោរពពេលវេលាច្បាស់លាស់ ដូច្នេះហើយយើងអាចធានាបាននូវការប្រឹក្សាយោបល់នៅពេលដែលលោកអ្នកត្រូវការ ។
ទស្សនៈវិស័យរបស់យើង
· ជាក្រុមហ៊ុនដែលអាចជឿជាក់បានបំផុតក្នុងការផ្តល់សេវាកម្មវាយតម្លៃ ភ្នាក់ងារអចលនទ្រព្យ (ទិញ លក់ និងជួល) ការរៀបចំគម្រោងលក់ និងធ្វើទីផ្សារ ទូទាំងប្រទេសកម្ពុជារហូតដល់ក្រៅប្រទេសតាមរយៈសក្តានុពលដែលមើលឃើញ និងលទ្ធផលដែលផ្តល់អោយ ។
· គោលដៅរបស់យើង គឺផ្តល់សេវាកម្មដោយផ្ទាល់ទៅដល់គ្រប់អតិថិជនទាំងអស់ ហើយបន្ថែមគុណតម្លៃតាមរយៈក្រុមការងាររួមរបស់ក្រុមយើងខ្ញុំ ។
បេសកម្មរបស់យើងខ្ញុំ
· យើងចូលរួមជាផ្នែកមួយនៃការវាយតម្លៃអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយមានបំណងរួមចំណែកធ្វើអោយប្រសើរទៅដល់សេដ្ឋកិច្ចជាតិ និងបែបបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការរួមចំណែកចំពោះវិស័យអចលនទ្រព្យទាំងមូលព្រមទាំង ការអភិវឌ្ឍអាជីវកម្មដែលពាក់ព័ន្ធនឹងអចលនទ្រព្យ និងសុខុ មាល ភាពដូចជាការផ្តល់ទីជម្រក និងការអភិវឌ្ឍជនបទ ។
· យើងជាក្រុមហ៊ុនសម្របសម្រួលសេវាកម្មដ៏ពេញលេញ ដោយផ្តល់អោយអតិថិជនរបស់យើងជាមួយនឹងសេវាកម្មច្បាស់លាស់ រាប់បញ្ចូលទាំងការគ្រប់គ្រង និងការដាក់ធានាអចលនទ្រព្យ និងអាជីវកម្មរបស់លោកអ្នក ។ ផ្តល់អោយលោកអ្នកនូវសេវាកម្មវាយតម្លៃដែលបំពេញតំរូវការគ្រប់អតិថិជនទាំងអស់របស់យើងខ្ញុំ រួមនឹងការផ្តល់នូវដំណោះស្រាយប្រកបដោយវិជ្ផាជីវៈ ។
ក្រមសីលធម៌វិជ្ផាជីវៈ
· ការការពារផលប្រយោជន៍វិជ្ផាជីវៈដែលឆ្លុះបញ្ចាំងអោយឃើញពីការប្រកួតប្រជែងរបស់យើងខ្ញុំ ។ ដូចគ្នាទៅនឹងការអនុវត្តក្រមសីលធម៌នៃការប្រតិបត្តិ(ក្រមសីលធម៌ ឬក្រមផ្សេងទៀតដែលយើងជ្រើសរើសក្នុងប្រតិបត្តិការអន្តរជាតិ) ដែលវាមានសារៈសំខាន់ដើម្បីឆ្លុះបញ្ចាំងពីក្រមសីលធម៌នៃអ្នកប្រកួតប្រជែងរបស់យើងដែលមាន ។
· សុច្ចរិតភាព គឺភាពទៀងត្រង់ និងស្មោះត្រង់នៅក្នុងទំនាក់ទំនងអាជីវកម្ម និងវិជ្ផាជីវៈជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត ដែលបុគ្គលិកយើងខ្ញុំមានការគ្រប់គ្រងផ្ទៃក្នុង និងលក្ខណៈសាធារណៈប្រកបដោយឯករាជ្យ ។
· វត្ថុបំណងៈ មិនអនុញ្ញាតអោយមានទំនាស់ផលប្រយោជន៍ ឬឥទ្ធិពល ឬភាពលំអៀង ចំពោះការវាយតំលៃតម្លៃវិជ្ផាជីវៈ និងអាជីវកម្មកើតមានចំពោះអស់លោកអ្នកឡើយ ។
· សមត្ថភាពវិជ្ផាជីវៈ និងការការពារៈ ការការពារអំណះអំណាង និងជំនាញវិជ្ផាជីវៈហើយត្រូវធ្វើអោយប្រាកដថាអតិថិជនរបស់យើងម្នាក់គឺទទួលបាននូវសេវាកម្មជាច្រើនប្រកបដោយការពេញចិត្តនឹងសមត្ថភាពរបស់យើងខ្ញុំ ដោយផ្អែកទៅលើការប្រតិបត្តិការងារបច្ចុប្បន្ន ផ្នែកច្បាប់ និងផ្នែកបច្ចេកទេសដើម្បីអនុវត្តអោយបានត្រឹមត្រូវ និងស្របទៅតាមបច្ចេកទេសនិងស្តង់ដារវិជ្ផាជីវៈ ។
· ការសំងាត់វិជ្ផាជីវៈគោរពការសម្ងាត់វិជ្ផាជីវៈនៃពត៌មានដែលទទួលបានដោយសារទំនាក់ទំនងការប្រតិបត្តិវិជ្ផាជីវៈនិងអាជីវកម្ម ហើយមិនបង្ហាញពត៌មានសម្ងាត់នោះទៅអោយភាគីទីបី ដោយពុំមានការអនុញ្ញាតជាក់លាក់នឹងត្រឹមត្រូវឡើយ (លុះត្រាតែមានកាតព្វកិច្ចតាមផ្លូវច្បាប់ដែលត្រូវធ្វើការបង្ហាញ) និងមិនប្រើប្រាស់ ពត៌មានសម្ងាត់នោះសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននៃអ្នកវាយតម្លៃវិជ្ផាជីវៈ ឬភាគីទីបីឡើយ ។
· ការប្រតិបត្តិវិជ្ផាជីវៈគឺអនុវត្តតាមច្បាប់ដែលពាក់ព័ន្ធ និងបទបញ្ញត្តិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើអោយខូចផលប្រយោជន៍របស់លោកអ្នក ។
យើងក៏អនុវត្តតាមគោលការណ៏ស្ដង់ដារសំខាន់ៗនៃវិជ្ជាជីវៈសកល និងបទដ្ឋានសីលធម៌ដែលបានបង្ហាញដោយវិទ្យាស្ថានភូមិន្ទនៃអ្នកអង្កេត ហៅកាត់ថា The Royal Institute of Chartered Surveyors (RICS) ពីចក្រភពអង់គ្លេស ។
រចនាសម្ព័ន្ធអង្គភាពរបស់យើងខ្ញុំ
